ចំអិនម្ហូបមិនប្រុងប្រយ័ត្ន ឆេះខ្លោចឆ្នាំងហុយផ្សែង ផ្អើលដល់សមត្ថកិច្ច ផ្នែកពន្លត់អគ្គិភ័យ

ខេត្តព្រះសីហនុ ៖ មានការភ្ងាក់ផ្អើល មួយនៅម៉ោងជាង ១០យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយឃើញមានផ្សែងហុយខ្លាំងចេញពីបន្ទប់មួយ ក្នុងអាគារមួយកន្លែង នៅម្តុំជិតស្ពានអូរសំអាត ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។

ភ្លាមៗប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ផ្នែកពន្លត់អគ្គិភ័យ ឱ្យយកឡានទឹកមកជួយអន្តរាគមន៍ ពេលសមត្ថកិច្ច ជំនាញមកដល់ទីតាំង នឹងបានឡើងទៅពិនិត្យមើលក៏ដឹងថា នេះជាករណីពលរដ្ឋ ចំអិនម្ហូប មិនប្រុងប្រយ័ត្ន បណ្តាលឱ្យឆ្នាំងធ្វើម្ហូបឆេះខ្លោច កើតចេញជាផ្សែងហុយយ៉ាងខ្លាំង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានណែនាំឱ្យអ្នកទទួលខុសត្រូវខាងលើ ត្រូវប្រុងប្រយ័ត្នបន្ថែម ជៀសវាងកើតមានអគ្គិភ័យធ្ងន់ធ្ងរ៕ សំ រ៉ា

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង