អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ចូលបច្ច័យ៤លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចូលបច្ច័យ ចំនួន ៤លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង មានទីតាំងនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
បច្ច័យនេះផ្តល់ជូន តាមរយៈកងការពារកោះរ៉ុង លេខ១ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
ព្រះតេជគុណព្រះគ្រូចៅអធិការ វត្តគិរីជលសាកោះរ៉ុង ព្រះនាម ព្រះទេពសោភ័ណ ភារ រ៉ាវី បានស្វាធ្យាយប្រសិទ្ធពរជយ័ ជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែពុទ្ធពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លាងឃ្លាតឡើយ ៕


