អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវស្ពានហាល ខាងកើតប្រាសាទបេងមាលា

ខេត្តសៀមរាប ៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យា ទៅលើរចនាសម្ពន្ធ របស់ស្ពានហាលផ្នែកខាងកើត នៃប្រាសាទបេងមាលា ដើម្បីឈានទៅដល់ គម្រោងជួសជុលនៅពេលខាងមុខ។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយ ឱ្យដឹងថា ក្រុមការងារ បានចាប់ផ្ដើមធ្វើកំណាយ ស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាព ក្នុងការជួសជុលរចនាសម្ព័ន្ធស្ពានហាល ខាងកើតប្រាសាទបេងមាលាឡើងវិញ។

លោក ពុទ្ធសុទ្ធ ឱ្យដឹងទៀតថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើត នៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំ របស់រចនាសម្ព័ន្ធស្ពានហាលមួយចំនួន មានដូចជា ៖ សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពី កត្តាអាយុកាល និងធម្មជាតិ។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង