អបអរសាទរ សម្តេច ហ៊ុន សែន ជាប់ឆ្នោតជា «ប្រធានព្រឹទ្ធសភា» ក្នុងនីតិកាលទី៥

រាជធានីភ្នំពេញ ៖ សូមគោរពអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥។

ឆ្លៀតក្នុងឱកាស ដ៏មហានក្ខត្តឫក្សនេះ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយ ក្នុងលោក សូមមេត្តាតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រឹទ្ធសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព សម្បូណ៌សប្បាយ រុងរឿង និងប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យជា និច្ចនិរន្តរ៍តរៀងទៅ៕

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង