ដកបញ្ឈរជើង មន្ត្រីនគរបាលចរាចរណ៍ គោលដៅផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ ក្រោយរងការរិះគន់ ផាកពិន័យលើសច្បាប់ និងប្រើហិង្សាលើជនបរទេស

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ ឬអ្នកបើកបរយានយន្ត តាមផ្លូវជាតិលេខ៣ បានសាទរ ចំពោះចំណាត់ការក្តៅ របស់កម្លាំងការិយាល័យ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលដាក់ប្រចាំការ នៅគោលដៅផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ ដែលបានប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរ ហើយត្រូវបានថ្នាក់លើខ្លួន ដកបញ្ឈរជើងទាំងអស់។

មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ការដកបញ្ឈរជើងមន្ត្រីនគរបាលខាងលើ គឺដើម្បីស៉ើបអង្កេត បន្ទាប់ពីរងការរិះគន់ពាក់ព័ន្ធ ករណីផាកពិន័យ លើសច្បាប់កំណត់ រហូតឈានដល់ ប្រើប្រាស់អំពើហិង្សា ទៅលើជនបរទេសរូ បនោះថែមទៀត..។

អំពើហិង្សានេះ ក៏ត្រូវបានគេផ្សព្វផ្សាយ ឬករំលែកពាសពេញបណ្ដាញសង្គមហ្វេប៊ុក…៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង