ព្រឹកមិញ អគ្គិភ័យឆេះផ្សារផេនសល តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ព្រឹកមិញនេះ អគ្គិភ័យបានឆាបឆេះផ្សារ ផេនសល មួយកន្លែង មានទីតាំងតាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិ ស្ថិតក្នុងភូមិ០២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោងប្រមាណ ៥ព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា អគ្គិភ័យខាងលើនេះ បានធ្វើឱ្យខូចខាតឆេះសម្ភារៈគ្រឿងក្រអូប និងទូក្លាសេ ចំនួន ០៣តូប ហើយមុនឆេះរាលដាលដល់អ្នកក្បែរខាងទេ។

ចំពោះមូលហេតុ នៃការឆាបឆេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ។

អគ្គិភ័យនេះ ត្រូវពន្លត់បានទាំងស្រុង នៅម៉ោង ៥ និង៥០នាទី ថ្ងៃខែឆ្នាំដដែល៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង