លោក ហេង ប៊ុនទី កោះប្រជុំកម្លាំងក្រោមឱវាទ ផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់ រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធ Online Scams
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នាទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តនេះ បានកោះប្រជុំកម្លាំងក្រោមឱវាទ ដើម្បីផ្សព្វផ្សាយ បទបញ្ជាលេខ០១ បប របស់ រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់យោធិន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ដើម្បីជ្រួតជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវគ្រប់ៗគ្នា។
ពិធីនេះ មានការចូលរួមស្ដាប់ពី លោកមេបញ្ជាការរង ប្រធាន.អនុប្រធានមន្ទីរ នាយ.នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ កម្លាំងកងអន្តរាគមន៍ចល័ត និងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ជាច្រើនរូបផងដែរ ៕


















