សហមេធាវី លោក កឹម សុខា ដាក់ពាក្យស្នើសុំបន្តនីតិវិធីសវនាកា ទៅសាលាឧទ្ធរណ៍

រាជធានីភ្នំពេញ ៖ លោក ផែង ហេង និងលោក អាង ឧត្តម សហមេធាវី លោក កឹម សុខា បានឲ្យដឹងថា ពូកគាត់ បានដាក់ពាក្យស្នើសុំបន្ត នីតិវិធីសវនាកា ទៅសាលាឧទ្ធរណ៍បន្តទៀត ខណៈកូនក្តី របស់ខ្លួន បានរង់ចាំពន្លឺយុត្តិធម៌ អស់រយៈពេលជាង ០៨ឆ្នាំកន្លងមកហើយ នៅឡើយពន្លឺយុត្តិធម៌ សម្រាប់មេបក្សប្រឆាំងរូបនេះ ហាក់នៅឆ្ងាយដូចជើងមេឃ ។

លោកមេធាវី ចាត់ទុករឿងក្តីមួយនេះ ថាក្លាយជារឿងក្តីមានលក្ខណៈប្រវត្តិសាស្រ្តទៅហើយ ។  ខណៈ ដំណើរការក្តីនៅសាលាដំបូង តុលាការបានចំណាយពេលជាច្រើនឆ្នាំ កាត់ក្តីរាប់សិបលើក ។ ហើយ រឿងក្តីនេះ បានមកដល់សាលាឧទ្ធរណ៍ជាង ០២ឆ្នាំហើយ តែសាលាឧទ្ធរណ៍ មិនទាន់បានកំណត់ថ្ងៃបើកសវនាការ ជំនុំជម្រះបញ្ចប់រឿងក្តីមួយនេះ នៅឡើយ ទោះជាមេមេធាវី របស់លោក កឹម សុខា បានស្នើសុំច្រើនលើកច្រើនសារបែបណាក៏ដោយ ។

យ៉ាងណា ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សហមេធាវី លោក កឹម សុខា បានដាក់ពាក្យស្នើសុំបន្តនីតិវិធីសវនាកា (លើកទី០៤) ទៅសាលាឧទ្ធរណ៍ ជាថ្មីម្តងទៀត..៕

អត្ថបទដែលជាប់ទាក់ទង