បង្ក្រាបក្លឹបកំសាន្តអន្តរជាតិបាវិត ក្រុងបាវិត បង្កប់ការប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជាង៣០០នាក់
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋម ពីកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តមួយកន្លែងកណ្តាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀនមួយចំនួន ៕


















