ប្រកួតបាល់ទាត់មិត្តភាព រវាង​ក្រុម​កីឡាករ កងពលតូចថ្មើរជើងលេខ៣១ ប្រកួតជាមួយ ក្រុម​កីឡាករចលនាយុវជន ស្រុកជុំគិរី

ខេត្តកំពត ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ បានអញ្ជើញចូលរួមជាអធិបតី នៃពិធីប្រកួតបាល់ទាត់មិត្តភាព រវាង​ក្រុម​កីឡាករ កងពលតូចថ្មើរជើងលេខ៣១ ប្រកួតជាមួយ ក្រុម​កីឡាករ ចលនាយុវជន ស្រុកជុំគិរី ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលទើបបញ្ចប់ថ្មីៗផង និងដើម្បីបំផុសឲ្យ យុវជន ក៏ដូចជាអ្នកពាក់ព័ន្ធ ចូលរួមលេងកីឡា ឲ្យបានគ្រប់ៗគ្នា ប្រយោជន៍ដើម្បីសុខភាព ស្របពេល សង្គមជាតិ កំពុងមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ជាពិសេស សង្គមជាតិ មានសុខសន្តិភាពពេញបរិបូណ៍ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ផង់ យ៉ុតមានប្រសាសន៍ថា ការបង្កើតឲ្យមានកម្មវិធីប្រកួតបាល់ទាត់ មិត្តភាព ពេលនេះ ក៏ដើម្បីរឹតចំណងមិត្តភាព រវាងកងទ័ព និងស៊ីវិលឲ្យបានប្រសើរថែមទៀត ជាពិសេស ចង់បង្ហាញថា វត្តមានកងទ័ព ទៅដល់កន្លែងណា ត្រូវឲ្យមានប្រជាពលរដ្ឋ គាំទ្រ គោរពស្រលាញ់រាប់អាន គ្រប់ពេលវេលា។

កម្មវិធីប្រកួតនេះ រៀបចំឡើងនៅ ទីបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៣១ ស្ថិតក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង