រថយន្តដឹកសំរាម បើចុះចំណោតបុករះ របួសព្រះសង្ឃច្រើនអង្គ និមន្តបិណ្ឌបាត នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ បានឱ្យដឹងព័ត៌មានបឋមថា មានរថយន្តប្រមូលសំរាម ១គ្រឿង បានបើកចុះចំណោតពីស្ថានីយ៍ប្រេងសាំង តូលតាល់ឃ្លាំងលើ ឆ្ពោះមកតំបន់អូរ២ ហើយទំនងជាជាន់ហ្វ្រាំងមិនសុី ក៏បានបុកម៉ូតូកង់បី (ឥណ្ឌា) ដឹកព្រះសង្ឃទៅបិណ្ឌបាត រួចជ្រុលទៅបុករថយន្តមួយចំនួនទៀត នៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅផ្លូវបំបែកឡើងពីអូរ២ ទៅតូលតាល់ឃ្លាំងលើ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យព្រះសង្ឃជាច្រើនអង្គ គង់ក្នុងម៉ូតូកង់បី(ឥណ្ឌា) បានរងរបួសធ្ងន់ និងស្រាល កំពុងបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

សាធារណជន បានឱ្យដឹងដែរថា រថយន្តដឹកសំរាមភាគច្រើន នៅក្រុងព្រះសីហនុ បើកបរក្នុងល្បឿនលឿន ហើយមិនសូវគោរព អ្នកធ្វើដំណើរតាមផ្លូវ នោះទេ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង