អាមេរិកបញ្ជាក់ថា បានដាក់ពង្រាយអាវុធ នៅលើលំហអាកាស

អាមេរិក ៖ ថ្មីៗនេះអាមេរិកទើបតែបានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយអាវុធ នៅលើលំហអាកាសមួយទៀត ដែលជាលើកដំបូង ហើយដែលអាមេរិក ទទួលស្គាល់ពីការដាក់ពង្រាយអាវុធបែបនេះ។

លោក Troy Meinkប្រមុខយោធាកងទ័ពអាកាស បានឲ្យដឹង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា អាវុធដែលដាក់ពង្រាយនៅក្នុងគន្លងតារាវិថី គឺមានភាពចាំបាច់ ដើម្បីការពារកងកម្លាំងអាមេរិក ពីសកម្មភាពអរិភាពរបស់សត្រូវ។

លោក Troy Meink បាននិយាយថា អាមេរិក បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់នឹងការគំរាមកំហែង ប៉ុន្តែលោក មិនបានបង្ហាញលម្អិតពី សមត្ថភាពរបស់អាវុធ ឬពេលវេលា ដែលវាត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថីនោះទេ។

កន្លងមកមេដឹកនាំយោធាជាន់ខ្ពស់ សហរដ្ឋអាមេរិក ធ្លាប់បាននិយាយពីផែនការ ពង្រឹងសមត្ថភាពយោធានៅក្នុងលំហអាកាស ដោយលើកយកហេតុផលពីកម្មវិធី របស់រុស្ស៊ី និងចិន ដែលកំពុងអភិវឌ្ឍន៍វិធីសាស្រ្តវាយប្រហារ និងរំខានដល់ផ្កាយរណប របស់សហរដ្ឋអាមេរិក ក្នុងករណីមានជម្លោះនាពេលអនាគត។

រដ្ឋបាល របស់ប្រធានាធិបតីអាមេរិម លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សមត្ថភាព ដែលមានមូលដ្ឋាននៅលំហអាកាស និងមីស៊ីលស្ទាក់ចាប់ គឺជាផ្នែកមួយដ៏សំខាន់ នៃប្រព័ន្ធការពារជាតិដំបូលមាស (Golden Dome) ដែលគ្រោងនឹងបង្កើតឡើង ដើម្បីការពារអាមេរិក ពីការគំរាមកំហែងដោយមីស៊ីល និងការគំរាមកំហែងផ្សេងទៀត តាមផ្លូវអាកាស ៕

អត្ថបទដែលជាប់ទាក់ទង