សម្តេច ហ៊ុន សែន ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវលុបចោលសេចក្តីជូនដំណឹង ករណីពិន័យកីឡាករ២រូប ព្រោះវាទាក់ទងកិត្តិយសជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ក្រោយការផ្ទុះការវែកញែកលើរឿង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហាមឃាត់កីឡាករ ២រូប មិនឲ្យប្រកួតរយៈពេល ៦ខែ ក្នុងពេលកីឡាករទាំងពីររូប កំពុងត្រៀមប្រកួត នៅក្រៅប្រទេស។

ខ្ញុំសូមសំណូមពរ ដ៏ទទូចឲ្យ សហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោល សេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុង សហព័ន្ធផង។

ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យ កីឡាករទាំងពីររូបនិងគណៈប្រតិភូវិលចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា៕

អត្ថបទដែលជាប់ទាក់ទង