សម្ដេចតេជោ ហ៊ុន សែន ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមតូឡឹម..!

រាជធានីភ្នំពេញ ៖ នៅព្រះបរមរាជវាំង នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជាមួយ នឹងជំនួបសាវនាកាផងដែរ។

យោងតាមក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះមហាក្សត្រខ្មែរ ទ្រង់បានប្រឈួនជាហេតុ ដែលព្រះអង្គមិនអាច យាងទទួលបដិសណ្ឋារកិច្ច នូវដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម។

ព្រះមហាក្សត្រ ក៏បានព្រះបរមរាជានុញ្ញាតជូនសម្តេចតេជោ ហ៊ុន សែន ជាព្រះរាជតំណាងព្រះអង្គ ទទួលបដិសណ្ឋារកិច្ច និងជួបសវនាការជាមួយ លោក តូ ឡឹម នៅក្នុងព្រះបរមរាជវាំង។

សូមបញ្ជាក់ថា លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលមួយថ្ងៃ ៕

Lễ đón trọng thể Tổng Bí thư Tô Lâm thăm cấp Nhà nước tới Vương quốc Campuchia
Lễ đón trọng thể Tổng Bí thư Tô Lâm thăm cấp Nhà nước tới Vương quốc Campuchia

អត្ថបទដែលជាប់ទាក់ទង