ក្រសួងវប្បធម៌កម្ពុជា បដិសេធការ​លើកឡើង របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃថា ក្រុមប្រាសាទតាមាន់ ស្ថិតក្នុងអធិបតេយ្យរបស់ថៃ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បដិសេធការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ទើបកាន់តំណែងបានមួយថ្ងៃ នៅថ្ងៃទី៤ ខែកក្កដានេះ ដែល បានអះអាងថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យក្រសួងវប្បធម៌ថៃ គោរពនូវគោលការណ៍អន្តរជាតិដែលមានជាធរមាន ដើម្បីរក្សាបានភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ ដែលស្ថាប័ន វប្បធម៌នៃប្រទេសនីមួយៗត្រូវប្រកាន់ខ្ជាប់៕

អត្ថបទដែលជាប់ទាក់ទង