អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលរចនាសម្ពន្ធ ទបង្ហូរទឹកផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ

ខេត្តព្រះសីហនុ ៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ជួសជុលរចនាសម្ពន្ធ ទបង្ហូរទឹក នៅទិសខាងលិច នៃប្រាសាទនាគព័ន្ធដោយជោគជ័យ។

លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រចនាសម្ពន្ធ របស់ទបង្ហូរទឹកនៅទិសខាងលិច នៃប្រាសាទនាគព័ន្ធបានប្រែក្លាយពីការខូចខាត ទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។

រចនាសម្ពន្ធទបង្ហូរទឹក របស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែង ដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬសចូលសំណង់។

លោក អ៊ិច ស្រេង បញ្ជាក់បន្តថា ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ពន្ធ ទបង្ហូរទឹក របស់ប្រាសាទនាគព័ន្ធ ចំនួន២ ទីតាំង រួចមកមកហើយ ៖ ទី១ គឺរចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងកើត និងទី២រចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងជើង។

ក្រុមអ្នកជំនាញរំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ពន្ធ ទបង្ហូរទឹក របស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់តែរងហានិភ័យ គឺរចនាសម្ពន្ធទាំងនោះ នឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញឱ្យ អ្នកទេសចរ អាចចូលទៅទស្សនាកើនឡើង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ក្រុមការងារផ្សព្វផ្សាយ,ក្រុមការងារជួសជុល

 

អត្ថបទដែលជាប់ទាក់ទង