អភិបាលខេត្តព្រះសីហនុ ចូលរួមបើកសម្ភោធ ក្លឹបប្រដាល់គុនចម្រុះ CN19
ខេត្តព្រះសីហនុ ៖ អបអរសាទរ ក្លឹបប្រដាល់គុនចម្រុះCN19 បានសម្ភោធបើកឲ្យដំណើការ ក្រោមអធិបតីភាព លោក ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់លេខ៣ក្រុងនិងខេត្តព្រះសីហនុ។
ក្លឹបប្រដាល់គុនចម្រុះCN19 បង្កើតឡើងដើម្បីបង្ហាញឲ្យពិភពលោក បានស្គាល់កាន់តែច្បាស់ នូវក្បាច់ប្រដាល់គុនខ្មែរ និងក្បាច់គុនចម្រុះ របស់ជនជាតិចិន និងក្រុមគ្រូល្បីរបស់ប្រទេសកម្ពុជា និងក្រុមគ្រូល្បីៗមកពីប្រទេសចិន បង្ហាត់រួមគ្នា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលស្រលាញ់វិស័យប្រដាល់គុនខ្មែរ និងក្បាច់គុនចម្រុះ ដ៏សម្បូបែបមកហាត់បង្រឹងសមត្ថភាព និងបានបញ្ចេញនូវសមត្ថភាព ភាពក្លាហានរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយ ក្នុងប្រព័ន្ធផ្សេងៗ ដែលក្លឹបរៀបចំជូន។
គួររំលឹកថា កីឡានាំមកនូវសុខភាព កីឡានាំមកនូវ កាយសម្បទាមាំមួន កីឡា អាចកែប្រែជីវិតយើង ឈានទៅរកភាពជោគជ័យ៕