ចេញដីកាបញ្ជាឲ្យ ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា អ្នកបើករថយន្ដបុកបុរសម្នាក់ស្លាប់ ចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ

រាជធានូភ្នំពេញ ៖ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានចេញដីកាបញ្ជាឲ្យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាអ្នកបើករថយន្ដ បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ នៅខណ្ឌទួលគោក ចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីស្តាប់ចម្លើយ។

ដីកាបញ្ជាឲ្យចូលខ្លួននេះ បានកើតឡើង ក្រោយឈ្មោះ ព្រហ្ម វិចិត្រសុសក្តា បានគេចវេស មិនទទួលខុសត្រូវ ចំពោះគ្រោះថ្នាក់ចរាចរណ៍ តាមរបាយការណ៍ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង