បេក្ខនារីកម្មវិធីស្រ្តីនៃចក្រាវាលឆ្នាំ២០២៦ មកពីជុំវិញពិភពលោក មកទស្សនកិច្ចខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បេក្ខនារីកម្មវិធីស្រ្តី នៃចក្រាវាល (UNIVERSAL WOMEN) ឆ្នាំ២០២៦ មកពីជុំវិញពិភពលោក បានមកទស្សនកិច្ច នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ។
បេក្ខភាព UNIVERSAL WOMEN ឆ្នាំ២០២៦ ដែលអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា មាន ៤៨ ប្រទេស រួមមាន៖ ប្រទេស BELGIUM, BOLIVIA, BRAZIL, CAMBODIA, CANADA, CHILE, CHINA, COLOMBIA, COSTA RICA, CUBA, CZECH REPUBLIC, DENMARK, DOMINICAN REPUBLIC, DR CONGO, ECUADOR, EL SALVADOR, ESTONIA, GREAT BRITAIN, GUINEA, HAWAII, HMONG,HONG KONG,INDIA,INDONESIA, ITALY,KAZAKHSTAN, KENYA, MACAU, MALAYSIA, MEXICO, NETHERLANDS, NIGERIA, PANAMA, PHILIPPINES, PORTUGAL, PUERTO RICO, RIVIERA MAYA, RWANDA, SIERRA LEONE, SINGAPORE, SOUTH AFRICA, SPAIN, SRI LANKA, UNITED STATES, VENEZUELA និងប្រទេស ZAMBIA ៕



