នគរបាលខេត្តកំពត ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ ករណីបោកប្រាស់លុយពលរដ្ឋជិត ៤០លានដុល្លារ

ខេត្តកំពត ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបាប់ខ្លួន លោកឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ទៀត ទាក់ទិនករណី បោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារអាមេរិក។ 

សមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចាញ់បោក លោកឧកញ៉ា ជា សារ៉ន និងបក្ខពួក គឺមានចំនួន ២៤៦១គ្រួសារ សរុបជាទឹកប្រាក់ជិត ៤០លានដុល្លារ។

ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេរសារបង្ហោះ នៅលើផេកហ្វេសប៊ុក របស់ខ្លួនថា “ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ២,៤៦១ គ្រួសារ សរុបទឹកប្រាក់ជិត ៤0 លានដុល្លារ មានទាំងបងប្អូននៅខេត្តផ្សេងៗទៀត ក៏ត្រូវចាញ់ការបោកបញ្ឆោត របស់ក្រុមវិនិយោគដីឡូអស់នេះដែរ។ ដូច្នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុន និងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ”៕

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង