នារីវ័យក្មេងខ្មែរឥស្លាមម្នាក់ ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងខ្មែរឥស្លាមម្នាក់ ទំនងជាមានវិបត្តិនៅក្នុងគ្រួសារធ្ងន់ធ្ងរ បានជិះម៉ូតូមកធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន  ពីលើស្ពានជ្រោយចង្វារ លិចបាត់ស្រមោល ក្នុងទឹកទន្លេ បន្សល់ទុកលេខទូរស័ព្ទ ស្បែកជើង និងម៉ូតូ ០១គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង ១២ថ្ងៃត្រង់ ទី២៣ ខែមីនា ឆ្នាំ២០២៣នេះ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សាច់ញាតិ ស្ត្រីរងគ្រោះ បានឲ្យដឹងថា ស្ត្រីរូបនេះ ឈ្មោះ សាលីម ហ្សាហ្វូរ៉ា អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទើបលែងប្តី ជាងមួយឆ្នាំ  ដោយមានកូនប្រុសម្នាក់ អាយុ ១ខួប ក្នុងបន្ទុក។

ប្រភពបន្តទៀតថា មូលហេតុ ដែលស្ត្រីរងគ្រោះ មកលោតទឹក បញ្ចប់ជីវិត ដោយសារតែវិបត្តិក្នុងគ្រួសារ ព្រោះនៅអាល័យប្តី ហើយព្យាយាម សម្លាប់ខ្លួន ជាង ១០ដង កន្លងមកហើយ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង