អ្នករាយការណ៍ព័ត៌មាន PNN ខេត្តស្ទឹងត្រែង ដើរធ្លាក់ចូលអណ្តូង រងរបួសធ្ងន់

ខេត្តមណ្ឌលគិរី ៖ អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ PNN ប្រចាំខេត្តស្ទឹងត្រែង គឺលោក ឡន វណ្ណា បានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុ មិននឹកស្មានដល់ ក្នុងអំឡុងពេលដើរថតវីដេអូសែលហ្វី ក្នុងបរិវេណដីចម្ការចាស់ អ្នកជិតខាង នៅក្បែរផ្ទះចម្ការ របស់ខ្លួន រួចក៏ធ្លាក់ចូលក្នុងរណ្តៅអណ្តូង ដោយចៃដន្យ។

ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពបន្តថា លោក ឡន វណ្ណា ត្រូវបានសមត្ថកិច្ច និងមិត្តភក្តិជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីធ្លាក់ចូលក្នុងអណ្តូង ហើយចុចទូរស័ព្ទមកប្រពន្ធតែក៏បាត់មិនឮឆ្លើយ ទើបមានការសង្ស័យក៏តាមដើររក។

ខណៈពេលដើររកបណ្តើរចុចទរស័ព្ទបណ្តើរក៏ឮសំឡេងល្វើយៗនៅក្នុងអណ្តូង ហើយក៏រាយការណ៍ជូនដល់សមត្ថកិច្ច មកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។ ហើក៏បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យ បានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តកំពង់ចាម៕

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង