លោក ត្រាំ ប្រកាសដាក់អត្រាពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្ម ដើម្បីទប់ទល់នឹងបញ្ហាសមត្ថភាពផលិតកម្មឧហ្សាហកម្មលើសតម្រូវការ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ដាក់​ពន្ធថ្មីលើដៃគូពា​ណិជ្ជកម្មសំខាន់ៗចំនួន១៤ ប្រទេស​ កាល​ពី​ថ្ងៃពុធ រួម​មាន​ប្រទេសចិន​ ជប៉ុន​និង​ប្រទេសនៅក្នុង​សហភាព​អឺរ៉ុប​ ដោយ​មិន​បោះបង់​ការជំរុញគោល​នយោ​​បាយ​​គាំ​ពារ​និយមរបស់លោក​ ទោះបីជា​គណបក្ស​សាធារណរដ្ឋរបស់លោកបរាជ័យ​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​​អាណត្តិ​​ កាល​ពី​ខែ​ដើម​ខែ​វិច្ឆិកា​នេះ​ក៏ដោយ។​ នេះបើតាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ កាលពីថ្ងៃពុធ​។​

រដ្ឋបាលរបស់លោក ត្រាំ បានស្នើកំណត់អត្រាពន្ធគយអតិបរមាដែលអាចដាក់ចេញក្នុងកម្រិតចន្លោះពី ២០% ទៅ ៤០% ដើម្បីទប់ទល់នឹងបញ្ហាសមត្ថភាពផលិតកម្មឧស្សាហកម្មលើសតម្រូវការ ដែលរដ្ឋបាលអាមេរិកអះអាងថា ប្រទេស​ទាំងនេះ​កំពុងជំរុញឱ្យកើតមាន។ ប៉ុន្តែការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួនមានបំណងកំណត់ពិដានអត្រាពន្ធគយថ្មីឱ្យនៅត្រឹមកម្រិតទាបជាងនេះ ដោយយោងតាមអត្រាដែលបានព្រមព្រៀង​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដែលបានបញ្ចប់រួចហើយ ឬកំពុងស្ថិតក្នុងដំណាក់កាលចរចា។

រដ្ឋបាលរបស់លោក ត្រាំ បានស្នើ​កំណត់​អត្រាពន្ធអតិបរមាថ្មី ដែលអាចដាក់ចេញ​ក្នុងកម្រិត​ចន្លោះពី​២០ភាគរយ​ទៅ ៤០ភាគរយ​ ដើម្បីដោះស្រាយ​នឹងសមត្ថភាពផលិត​កម្ម​ឧស្សាហកម្មលើសតម្រូវ​ការ​ ដែលរដ្ឋាភិបាល​អាមេរិក​អះ​អាង​​ថា ប្រទេសទាំងនេះកំពុងជំរុញឱ្យ​កើត​មាន​។ ប៉ុន្តែការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានអះ​អាង​​ថា ខ្លួនមានបំណងកំណត់ពិដាន​អត្រា​ពន្ធថ្មីនៅត្រឹម​កម្រិតទាបជាងនេះ​ ដោយ​យោងតាម​អត្រាដែល​បានព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានបញ្ចប់រួចហើយ​ ឬស្ថិតក្នុងដំណាក់​កាល​ចរចា​​​នោះ​។

នៅក្នុងការបង្ហាញលទ្ធផលនៃការស៊ើបអង្កេតរយៈពេលប្រាំបីខែលើការអនុវត្តពា​ណិជ្ជកម្មមិនយុត្តិធម៌លើសមត្ថ​ភាព​ឧស្សាហកម្មលើសតម្រូវ​ការ​នេះ​ ការិយា​ល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) មានគោលបំណង​ស្តារ​ឡើងវិញ​ឱ្យ​​បាន​​ពេញលេញ​នូវ​អានុភាពរបស់លោក ត្រាំ​ ក្នុង​ការ​ប្រើ​ប្រាស់ពន្ធគយ​ជា​ឧបករណ៍​ចរចា​ បន្ទាប់ពីតុលាការកំពូល​អាមេរិក​កាលពីខែកុម្ភៈ បានសម្រេច​លុបចោល​វិធានការ​ដាក់​ពន្ធ​គយ​ទូទាំង​ពិភព​លោក​របស់លោក ដោយ​ផ្នែក​​លើ​ច្បាប់គ្រាអាសន្ន។

កិច្ចខិតខំប្រឹងប្រែងនេះក៏មានបំណងដាក់វិធាន​ការ​ពន្ធគយរបស់លោក ត្រាំ​  និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធឱ្យ​ស្ថិត​នៅ​លើមូលដ្ឋានផ្លូវច្បាប់ និងនយោ​បាយ​ដ៏រឹងមាំជាងមុន ដោយប្រើ​ប្រាស់​ច្បាប់ពាណិជ្ជកម្ម ដែលធ្លាប់​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​របស់​តុលាការ គឺ​មាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ព្រមទាំង​ដោះស្រាយការឧបត្ថម្ភ​ធនពី​បរទេស និងគោលនយោបាយឧស្សាហកម្ម ដែលត្រូវបានគណបក្ស​សាធារណរដ្ឋ​និង​បក្សប្រជាធិប​តេយ្យ​​ចាត់​ទុក​​ថា ជាបញ្ហាពាណិជ្ជកម្មសំខាន់ៗ ។

បញ្ហា​ដាច់​ដោយឡែកមួយទៀត​ ការិយាល័យ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) បានស្នើ​ពន្ធ​ថ្មី១០% លើការនាំចូល​យន្ត​ហោះ​ពាណិជ្ជកម្ម Embraer របស់​ប្រេស៊ីល ដែលផលិតរួចរាល់​ និងការដំឡើងពន្ធលើការនាំចូលស្ករសរបស់​ប្រេ​ស៊ីល ដែលលើសពីកូតាកំណត់​ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យប្រេស៊ីល​ កែតម្រូវការអនុវត្តពាណិជ្ជ​កម្ម​មិន​ស្មើភាពកន្លងមក​​។

លោក ជែមីសិន ហ្គ្រៀ (Jamieson Greer) តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា លោកបានសម្រេចចិត្តស្នើឱ្យមានការដំឡើង​ពន្ធគយ បន្ទាប់ពីការ​ចរចាអស់រយៈពេលជាច្រើនខែរវាងសហរដ្ឋអាមេរិក និងប្រេស៊ីលមិនមានវឌ្ឍនភាពអ្វីគួរឲ្យកត់សម្គាល់នោះទេ។

ក្រោមការស៊ើបអង្កេតសមត្ថភាពផលិត​កម្ម​តាម​រោងចក្រលើសតម្រូវ​ការ​ ការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានអះអាង​ថា ប្រទេសចិននឹ​ង​ប្រឈមមុខនឹងអត្រាពន្ធខ្ពស់បំផុត ២០% ដែលនឹងត្រូវបន្ថែមទៅលើពន្ធ​ប្រ​ហែល ២០% ដែលដាក់ក្នុងអាណត្តិដំបូងរបស់លោក ត្រាំ​។

អត្រាពន្ធ​គយ​នោះ នឹងអនុលោមតាមកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលត្រូវ​ផុតកំណត់នៅថ្ងៃទី១០ខែមករា។ ប៉ុន្តែប្រសិនបើកិច្ច​ព្រមព្រៀង​នេះ បរាជ័យ​ អត្រាពន្ធរបស់ប្រទេសចិននឹងកើនឡើងដល់ ៤០% នេះបើតាម​ការអះអាង​​របស់ការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ។

ជាមួយគ្នានេះដែរ ប្រទេស​វៀតណាមនឹងប្រឈមមុខនឹងអត្រាពន្ធគយ ដែលមានពិដាន​ត្រឹម​កម្រិត២០% ប្រសិន​បើ​ប្រទេស​​នេះ អាច​សម្រេច​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ហើយនឹងកើនឡើងដល់ ៣៥% ប្រសិន​បើការ​ចរចាបរាជ័យ។

លោក ហ្គ្រៀ​ បានថ្លែងថា ពន្ធគយទាំងនេះនឹងមិនចូលជាធរមានរហូតដល់ក្រោយសវនាការសាធារណៈដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ហើយមានគោលបំណងទប់ទល់នឹង «យុទ្ធសាស្ត្រឧស្សាហកម្មដែលផ្អែកលើការកំណត់គោលដៅលើវិស័យផលិតកម្ម ការបង្អាក់ការដំឡើងប្រាក់ឈ្នួល និងការបន្ថយសិទ្ធិការងារ ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្សេងៗ ការប្រើប្រាស់ធាតុចូលផលិតកម្មពីសេដ្ឋកិច្ចមិនមែនទីផ្សារ ព្រមទាំងការអនុវត្តផ្សេងៗដែល​ធ្វើឱ្យទីផ្សារខូចទ្រង់ទ្រាយ» និង​ធ្វើឱ្យមូលដ្ឋានផលិតកម្មរបស់សហរដ្ឋអាមេរិកចុះខ្សោយ។

លោក ហ្គៀ បាននិយាយថា ពន្ធដែលបានស្នើឡើងនឹងមិនអនុវត្តចំពោះការនាំចូលរបស់ចិនដែលមាន​ទឹកប្រាក់​ប្រមាណ ៣០ ពាន់លានដុល្លារ ដែលកំពុងស្ថិតក្រោម​ការពិចារណាសម្រាប់ការកាត់បន្ថយពន្ធតាមរយៈយន្តការទ្វេ​ភាគី ដែល​គេ​ហៅ​ថា ជាក្រុមប្រឹក្សាពាណិជ្ជកម្មនោះទេ។

ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ជាយូរមកហើយថា ប្រទេសចិនបានឧបត្ថម្ភធនដល់វិស័យ​ឧស្សាហកម្ម និងបង្ហូរ​ទំនិ​ញនាំចេញ​ក្នុងតម្លៃទាប​ទៅកាន់​ទីផ្សារពិភពលោកក្នុង​បរិមាណ​ដ៏ច្រើន​ រាប់​ចាប់ពីដែកថែប រហូតដល់​យាន​យន្ត​អគ្គិសនី និង​ផលិតផលប្រើ​ថាមពលព្រះអាទិត្យ។

អ្នកនាំពាក្យ​​ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានបដិសេធការចោទប្រកាន់ថា ប្រទេសចិន គឺជាប្រភពនៃ​បហា​​សមត្ថភាព​ផលិតកម្ម​លើសតម្រូវ​ការ​នេះ​ ប៉ុន្តែមិនបានគំរាម​ឆ្លើយ​តប​នោះទេ។

អ្នកនាំពាក្យរូបនេះបានអះអាង​ថា បញ្ហាដែលគេហៅថាសមត្ថភាពផលិតកម្មឧស្សាហកម្មលើសតម្រូវការ តាមពិតទៅមិនមានពិតប្រាកដនោះទេ ហើយមិនគួរយកបញ្ហានេះ ធ្វើជាលេស ដើម្បី​ប្រើប្រាស់កលល្បិច​នយោបាយក្នុង​គោល​បំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ លោកក៏បានអំពាវនាវឱ្យភាគីទាំងពីររួមគ្នាអនុវត្តឱ្យបានសម្រេច​នូវកិច្ចព្រមព្រៀងនានា ដែលបានធ្វើឡើងរវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីន​ពីង។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក៏បានស្នើកំណត់ពិដានអត្រាពន្ធគយចំនួន ១៨% សម្រាប់​ទំនិញនាំចូលពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងបង់ក្លាដែស។ ចំណែកឯទំនិញនាំចូលពីប្រទេស​ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សហភាពអឺរ៉ុប និងស្វីស គឺស្នើកំណត់ពិដានអត្រាពន្ធគយចំនួន ១៥% ដែលក្នុងនោះរាប់​បញ្ចូល​ទាំងប្រទេសដែលទទួលបានការអនុគ្រោះបំផុត ដែលមានស្រាប់ផងដែរ។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានឱ្យដឹងថា ប្រទេសឥណ្ឌា ដែលមិនទាន់សម្រេចបានកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាលលោក ត្រាំ នៅឡើយ នឹងត្រូវប្រឈមនឹងអត្រាពន្ធគយ ១៧% ប្រសិនបើកិច្ច​ព្រមព្រៀងត្រូវបានបញ្ចប់ដោយជោគជ័យ ប៉ុន្តែ​នឹងត្រូវប្រឈមនឹងអត្រា២៥% ប្រសិនបើការចរចាបរាជ័យ។ ចំណែក​ប្រទេសសិង្ហបុរីវិញ នឹងទទួលបានពិដានអត្រាពន្ធគយត្រឹម ១០%៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង