លោក ចេនសិន ហ៊ួង អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia យល់ព្រមចូលរួមបំភ្លឺនៅព្រឹទ្ធសភាអាមេរិក
លោក ចេសិន ហ៊ួង (Jensen Huang) អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានយល់ព្រមចូលខ្លួនផ្តល់សក្ខីកម្មជាសាធារណៈនៅចំពោះមុខព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នេះបើតាមការលើកឡើងរបស់លោក ធីម ស្កុត (Tim Scott) សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃសុក្រ។ ការផ្តល់សក្ខីកម្មនេះធ្វើឡើងក្នុងពេលដែលសមាជិកសភាអាមេរិកកំពុងស៊ើបអង្កេតលើការចោទប្រកាន់ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់លោក ហ៊ួង ជាមួយស្ត្រីម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា ជាចារកម្មរបស់ចិន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះ ថា លោក ហ៊ួង បានក្លាយជាចំណុចចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់សមាជិកសភាសហរដ្ឋអាមេរិក បន្ទាប់ពីកាសែត New York Times បានរាយការណ៍ថា លោកមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដែលនាំឱ្យមានការចោទជាសំណួរជុំវិញការនាំចេញបន្ទះឈីប AI ទំនើបរបស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន។
ប្រសិនបើការសាកសួរដំណើរការទៅតាមការគ្រោងទុក នោះវានឹងក្លាយជាការផ្តល់សក្ខីកម្មជាសាធារណៈលើកដំបូងរបស់លោក ហ៊ួង ចាប់តាំងពីលោកបានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី១២ ខែវិច្ឆិកា។
អ្នកនាំពាក្យរបស់លោក ហ៊ួង បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសវនាការនេះទេ។ ការិយាល័យរបស់លោក ស្កុត មិនបានបញ្ជាក់កាលបរិច្ឆេទនោះទេ ទោះបីជាសំណើដើមរបស់សមាជិកព្រឹទ្ធសភារូបនេះ បានស្នើសុំឱ្យលោក ហ៊ួង ចូលបង្ហាញខ្លួននៅថ្ងៃទី៣ ខែធ្នូ ក៏ដោយ។
ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រថា លោកនៅតែបន្តគាំទ្រលោក ហាវើដ លូតនីក (Howard Lutnick) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ដោយបានហៅថា ជា «អ្នកជំនួញដ៏ល្អម្នាក់»។ ការលើកឡើងនេះធ្វើឡើងក្នុងពេលដែលមានរឿងអាស្រូវមួយពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតបន្ទះឈីប AI គឺក្រុមហ៊ុន Nvidia ដែលបានធ្វើឱ្យមានសំណួរចោទសួរអំពីរបៀបដែលលោក លូតនីក បានចាត់ចែងការលក់បន្ទះឈីបទៅកាន់ប្រទេសចិន។
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីនៅសប្តាហ៍នេះ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកបានពិភាក្សាអំពីករណីរបស់លោក ចេនសិន ហ៊ួង ជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការសន្ទនារបស់ពួកគេនោះទេ។
សេចក្តីរាយការណ៍អះអាងថា លោក ចេនសិន ហ៊ួង មានទំនាក់ទំនងស្នេហានៅក្រៅអាពាហ៍ពិពាហ៍ជាមួយនាយកប្រតិបត្តិម្នាក់ក្នុងក្រុមហ៊ុន និងមានទំនាក់ទំនងជាមួយស្ត្រីម្នាក់ ដែលត្រូវបានសង្ស័យថា ជាចារកម្មចិន បានជំរុញឱ្យលោកលាលែងពីតំណែង ព្រមទាំងបង្កឱ្យមានការស៊ើបអង្កេតដោយអាជ្ញាធរនិយតកម្មសហរដ្ឋអាមេរិក និង FBI ចំណាត់ការពីសភា ការត្រួតពិនិត្យផ្ទៃក្នុង និងបណ្តឹងជាក្រុមពីក្រុមវិនិយោគិន។
លោក ថម ខុតុន (Tom Cotton) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Arkansas បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃសុក្រថា លោក លូតនីក បានព្រងើយកន្តើយម្តងហើយម្តងទៀតចំពោះការព្រមាននានាដែលថា បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) របស់សហរដ្ឋអាមេរិកត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅកាន់ប្រទេសចិន មុនពេលរឿងអាស្រូវពាក់ព័ន្ធនឹងក្រុមហ៊ុន Nvidia ត្រូវបានលាតត្រដាងជាសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានលើកឡើងថា លោក លូតនីក គួរតែលាលែងពីតំណែងនោះទេ។
ទន្ទឹមនឹងនេះ គណបក្សប្រជាធិបតេយ្យ ដែលនឹងចូលកាន់កាប់សភាអាមេរិកនៅខែមករា កំពុងស៊ើបអង្កេតថា តើលោក លូតនីក បានប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីជួយក្រុមហ៊ុនវិនិយោគ Cantor Fitzgerald ដែលគ្រប់គ្រងដោយកូនប្រុសរបស់លោក ឱ្យចៀសផុតពីការខាតបង់ ដែលកើតចេញពីការត្រួតពិនិត្យលើទំនាក់ទំនងរវាងក្រុមហ៊ុន Nvidia និងក្រុមហ៊ុនចិនមួយឬយ៉ាងណា។
លោក ត្រាំ ក៏បានលើកឡើងដែរថា លោកចង់ឃើញអតីតប្រធានក្រុមហ៊ុន Nvidia រូបនោះ «ធ្វើការសុំទោសជាផ្លូវការ ហើយត្រឡប់កាន់ការងារវិញ ដោយបន្ថែមថា លោកបានពិភាក្សារឿងនេះជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ដោយសរសើរលោក ហ៊ួង ថា ជាមនុស្សដែលមានទេពកោសល្យខ្ពស់។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ជនសង្ស័យជាចារកម្មចិនម្នាក់ គឺអ្នកស្រី អាលីស ហ៊ួង (Alice Huang) មានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយវិស័យឧស្សាហកម្មការពារជាតិរបស់ប្រទេសចិន៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


