រដ្ឋបាលខេត្តព្រះសីហនុ ព្រមានផាកពិន័យធ្ងន់ធ្ងរ ចំពោះម្ចាស់ម៉ូតូ ដែលជិះ ឬចតលើកម្រាលក្រានីត និងផ្លូវដើរ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ ព្រមានអនុវត្តការផាកពិន័យធ្ងន់ធ្ងរ ចំពោះម្ចាស់ម៉ូតូទាំងឡាយណា ដែលយកម៉ូតូ របស់ខ្លួន ទៅចត ឬជិះលើ កម្រាលក្រានីត និង ផ្លូវដើរទេ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា “រឿងម៉ូតូគិតថា មិនចាំបាច់ណែនាំទេ ស្នើសុំរដ្ឋបាលក្រុង បញ្ចេញរថយន្ដ ចាប់ដឹកយកទៅរក្សាទុក តែម្ដងទៅ ព្រោះណែនាំ ១ឆ្នាំហើយ ល្មមដល់ពេលអនុវត្តវិធានការ ហើយគ្មានអ្នកពីឆ្ងាយណាទេ មនុស្សដដែលៗហ្នឹង”។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា “ហាម មិនអនុញ្ញាតឱ្យ ម៉ូតូឡើងចត ឬជិះលើក្រានីតផ្លូវដើរទេ”៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង