ក្រសួងជំនាញ កំពុងជួសជុលផ្លូវជាតិលេខ៣ ត្រពាំងល្ពៅ-វាលរេញ ដើម្បីសម្រួលដល់ការធ្វើដំណើរ

ខេត្តព្រះសីហនុ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ គឺលោក បូរី វង្សសានិត្យ បានបង្ហោះសារនៅលើហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ផ្លូវជាតិលេខ៣ ពី ត្រពាំងល្ពៅ – វាលរេញ ត្រូវបានជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ..។

លោកបន្តថា គម្រោងនេះ ធ្វើឡើងតាមការស្នើសុំ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន ជាមួយ ក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានចាប់ផ្តើមជួយសម្រួល តួថ្នល់បណ្តោះអាសន្ន ដោយប្រើប្រាស់ ថ្មធំ ថ្ម ៤×៦ និងថ្មមិច ចាក់បំពេញ កៀរ កិនបង្ហាប់ ដើម្បីបន្ធូរភាពលំបាក ក្នុងការធ្វើចរាចរ នារដូវវស្សានេះ។

ការងារនេះ អាចចំណាយពេលប្រមាណ ២០ថ្ងៃ លើប្រវែង ២០គ.ម ដែលទទួលរង ការខូចខាតធ្ងន់ធ្ងរ។

លោក បូរី វង្សសានិត្យ សង្ឃឹមថា នាដើមឆ្នាំ២០២៤ នឹងទទួលបានលទ្ធផលជាវិជ្ជមាន ពីភាគីមិត្តចិន ដើម្បីអោយគម្រោងស្តារ កំណាត់ផ្លូវជាតិលេខ៣ នេះចូលជាធរមាន និងទទួលបានការគាំទ្រ ក្នុងការសាងសង់ នូវកម្រឹតគុណភាពខ្ពស់ ធានាការប្រើប្រាស់ អាយុកាលយូរអង្វែង៕

កំណាត់ផ្លូវជាតិលេខ៣ ត្រពាំងល្ពៅ-វាលរេញ

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង