អ្នកឧកញ៉ា ទៀ វិចិត្រ ចាត់តំណាងនាំយកថវិកា១លានរៀល ជូនដល់ពលរដ្ឋមួយគ្រួសារ ដែលមានសមាជិកឈឺធ្ងន់

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់តំណាង និងក្រុមការងារ នាំយកថវិកាសប្បុរសធម៌ របស់អ្នកឧកញ៉ា និងលោកជំទាវ ហេង គីមជីចំនួន ១,០០០,០០០រៀលទៀត ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្ត ព្រះសីហនុ ដែលមានសមាជិកកំពុងមានជំងឺ ធ្ងន់ធ្ងរ ហើយស្ថិតក្នុងគ្រួសារក្រីក្រ។

គ្រួសារនេះ ប្តីឈ្មោះ ឡេង ហ៊ត អាយុ ៥៤ឆ្នាំ ប្រពន្ធឈ្មោះ សន ស្រីយិម អាយុ ៤២ឆ្នាំ និងមានកូនស្រីឈ្មោះ ឆាយ ស្រីពេជ្រ ដែលមានជំងឺប្រចាំកាយ មានជីវភាពខ្វះខាត និងត្រូវការព្យាបាលបន្ត។

ក្រុមគ្រួសារ ស្ត្រីអ្នកជំងឺ បានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភ របស់ អ្នកឧកញ៉ា និងលោកជំទាវ ដែលបានជួយសម្រាលទុក្ខលំបាក ដល់គ្រួសារគាត់នាឱកាសនេះ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង