អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រទៅដឹក ទារិកាមានជំងឺធ្ងន់ម្នាក់ រស់នៅលើក្រុងកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីទទួលព័ត៌មាន ស្នើរសុំជំនួយអូប័រពេទ្យ ពីក្រុមគ្រួសារ ទារិកា ជាអ្នកជំងឺ រស់នៅលើក្រុងកោះរ៉ុង អ្នកឧកញ៉ា ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជីធីវីស៊ី (GTVC) ឱ្យទៅទទួលយក ទារិកា ដែលមានអាការៈក្ដៅខ្លួនខ្លាំង ក្អួតធ្លាក់ឈាម ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ នាក្រុងព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ទារិកាខាងលើមានឈ្មោះ វ៉ឹម ចាន់ណាលីន មានឪពុកឈ្មោះ នេត ឧត្តម អាយុ ២៤ និងម្ដាយឈ្មោះ អែល ខុំ អាយុ ២៥ឆ្នាំ រស់នៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

បច្ចុប្បន្ន ទារិកាមានជំងឺរូបនេះ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព រួចដឹកបន្តតាមរថយន្តសង្គ្រោះ របស់ក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង