ភ្លើងឆេះផ្ទះពលរដ្ឋអស់៣ខ្នង នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បានផ្តល់ព័ត៌មានថា មានករណី អគ្គិភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋ រស់នៅម្តុំខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈ អូរ១ ក្រុងព្រះសីហនុ កាលពីម៉ោង ៥ល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ។

ហេតុការណ៍នេះ បណ្ដាលឲ្យលំនៅដ្ឋានពលរដ្ឋ សង់ពីឈើចំនួន ៣ខ្នង ត្រូវភ្លើងឆេះខូចខាតទាំងស្រុង។

អធិការនគរបាល ក្រុងព្រះសីហនុ លោក តី វិសាល បានឲ្យដឹងថា ចំណុចដែលអគ្គិភ័យឆេះផ្ទះនេះ គឺស្ថានភាពផ្លូវ តូចចង្អៀត ពិបាក ដល់ឡានទឹកចល័ត ចូលទៅជួយពន្លត់ ប៉ុន្តែ លំនៅដ្ឋាន របស់ប្រជាពលរដ្ឋច្រើនខ្នងទៀត ដែលនៅជុំវិញផ្ទះ ត្រូវភ្លើងឆេះខាងលើ ត្រូវបានសមត្ថកិច្ច ចម្រុះ និងក្រុមសង្គ្រោះ ជួយបាញ់ទឹកទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាល ទាន់ពេលវេលា។

យ៉ាងណាក៏ដោយចុះ គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់ដឹងពីមូលហេតុ នាំឲ្យមានភ្លើងឆេះ នៅឡើយ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង