លោក ត្រាំ ប្រកាសដាក់អត្រាពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្ម ដើម្បីទប់ទល់នឹងបញ្ហាសមត្ថភាពផលិតកម្មឧហ្សាហកម្មលើសតម្រូវការ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធថ្មីលើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន១៤ ប្រទេស កាលពីថ្ងៃពុធ រួមមានប្រទេសចិន ជប៉ុននិងប្រទេសនៅក្នុងសហភាពអឺរ៉ុប ដោយមិនបោះបង់ការជំរុញគោលនយោបាយគាំពារនិយមរបស់លោក ទោះបីជាគណបក្សសាធារណរដ្ឋរបស់លោកបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីខែដើមខែវិច្ឆិកានេះក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ។
រដ្ឋបាលរបស់លោក ត្រាំ បានស្នើកំណត់អត្រាពន្ធគយអតិបរមាដែលអាចដាក់ចេញក្នុងកម្រិតចន្លោះពី ២០% ទៅ ៤០% ដើម្បីទប់ទល់នឹងបញ្ហាសមត្ថភាពផលិតកម្មឧស្សាហកម្មលើសតម្រូវការ ដែលរដ្ឋបាលអាមេរិកអះអាងថា ប្រទេសទាំងនេះកំពុងជំរុញឱ្យកើតមាន។ ប៉ុន្តែការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួនមានបំណងកំណត់ពិដានអត្រាពន្ធគយថ្មីឱ្យនៅត្រឹមកម្រិតទាបជាងនេះ ដោយយោងតាមអត្រាដែលបានព្រមព្រៀងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានបញ្ចប់រួចហើយ ឬកំពុងស្ថិតក្នុងដំណាក់កាលចរចា។
រដ្ឋបាលរបស់លោក ត្រាំ បានស្នើកំណត់អត្រាពន្ធអតិបរមាថ្មី ដែលអាចដាក់ចេញក្នុងកម្រិតចន្លោះពី២០ភាគរយទៅ ៤០ភាគរយ ដើម្បីដោះស្រាយនឹងសមត្ថភាពផលិតកម្មឧស្សាហកម្មលើសតម្រូវការ ដែលរដ្ឋាភិបាលអាមេរិកអះអាងថា ប្រទេសទាំងនេះកំពុងជំរុញឱ្យកើតមាន។ ប៉ុន្តែការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានអះអាងថា ខ្លួនមានបំណងកំណត់ពិដានអត្រាពន្ធថ្មីនៅត្រឹមកម្រិតទាបជាងនេះ ដោយយោងតាមអត្រាដែលបានព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានបញ្ចប់រួចហើយ ឬស្ថិតក្នុងដំណាក់កាលចរចានោះ។
នៅក្នុងការបង្ហាញលទ្ធផលនៃការស៊ើបអង្កេតរយៈពេលប្រាំបីខែលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌លើសមត្ថភាពឧស្សាហកម្មលើសតម្រូវការនេះ ការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) មានគោលបំណងស្តារឡើងវិញឱ្យបានពេញលេញនូវអានុភាពរបស់លោក ត្រាំ ក្នុងការប្រើប្រាស់ពន្ធគយជាឧបករណ៍ចរចា បន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីខែកុម្ភៈ បានសម្រេចលុបចោលវិធានការដាក់ពន្ធគយទូទាំងពិភពលោករបស់លោក ដោយផ្នែកលើច្បាប់គ្រាអាសន្ន។
កិច្ចខិតខំប្រឹងប្រែងនេះក៏មានបំណងដាក់វិធានការពន្ធគយរបស់លោក ត្រាំ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធឱ្យស្ថិតនៅលើមូលដ្ឋានផ្លូវច្បាប់ និងនយោបាយដ៏រឹងមាំជាងមុន ដោយប្រើប្រាស់ច្បាប់ពាណិជ្ជកម្ម ដែលធ្លាប់ឆ្លងកាត់ការត្រួតពិនិត្យរបស់តុលាការ គឺមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ព្រមទាំងដោះស្រាយការឧបត្ថម្ភធនពីបរទេស និងគោលនយោបាយឧស្សាហកម្ម ដែលត្រូវបានគណបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យចាត់ទុកថា ជាបញ្ហាពាណិជ្ជកម្មសំខាន់ៗ ។
បញ្ហាដាច់ដោយឡែកមួយទៀត ការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានស្នើពន្ធថ្មី១០% លើការនាំចូលយន្តហោះពាណិជ្ជកម្ម Embraer របស់ប្រេស៊ីល ដែលផលិតរួចរាល់ និងការដំឡើងពន្ធលើការនាំចូលស្ករសរបស់ប្រេស៊ីល ដែលលើសពីកូតាកំណត់ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យប្រេស៊ីល កែតម្រូវការអនុវត្តពាណិជ្ជកម្មមិនស្មើភាពកន្លងមក។
លោក ជែមីសិន ហ្គ្រៀ (Jamieson Greer) តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា លោកបានសម្រេចចិត្តស្នើឱ្យមានការដំឡើងពន្ធគយ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែរវាងសហរដ្ឋអាមេរិក និងប្រេស៊ីលមិនមានវឌ្ឍនភាពអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ក្រោមការស៊ើបអង្កេតសមត្ថភាពផលិតកម្មតាមរោងចក្រលើសតម្រូវការ ការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានអះអាងថា ប្រទេសចិននឹងប្រឈមមុខនឹងអត្រាពន្ធខ្ពស់បំផុត ២០% ដែលនឹងត្រូវបន្ថែមទៅលើពន្ធប្រហែល ២០% ដែលដាក់ក្នុងអាណត្តិដំបូងរបស់លោក ត្រាំ។
អត្រាពន្ធគយនោះ នឹងអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលត្រូវផុតកំណត់នៅថ្ងៃទី១០ខែមករា។ ប៉ុន្តែប្រសិនបើកិច្ចព្រមព្រៀងនេះ បរាជ័យ អត្រាពន្ធរបស់ប្រទេសចិននឹងកើនឡើងដល់ ៤០% នេះបើតាមការអះអាងរបស់ការិយាល័យពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ។
ជាមួយគ្នានេះដែរ ប្រទេសវៀតណាមនឹងប្រឈមមុខនឹងអត្រាពន្ធគយ ដែលមានពិដានត្រឹមកម្រិត២០% ប្រសិនបើប្រទេសនេះ អាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ហើយនឹងកើនឡើងដល់ ៣៥% ប្រសិនបើការចរចាបរាជ័យ។
លោក ហ្គ្រៀ បានថ្លែងថា ពន្ធគយទាំងនេះនឹងមិនចូលជាធរមានរហូតដល់ក្រោយសវនាការសាធារណៈដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ហើយមានគោលបំណងទប់ទល់នឹង «យុទ្ធសាស្ត្រឧស្សាហកម្មដែលផ្អែកលើការកំណត់គោលដៅលើវិស័យផលិតកម្ម ការបង្អាក់ការដំឡើងប្រាក់ឈ្នួល និងការបន្ថយសិទ្ធិការងារ ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្សេងៗ ការប្រើប្រាស់ធាតុចូលផលិតកម្មពីសេដ្ឋកិច្ចមិនមែនទីផ្សារ ព្រមទាំងការអនុវត្តផ្សេងៗដែលធ្វើឱ្យទីផ្សារខូចទ្រង់ទ្រាយ» និងធ្វើឱ្យមូលដ្ឋានផលិតកម្មរបស់សហរដ្ឋអាមេរិកចុះខ្សោយ។
លោក ហ្គៀ បាននិយាយថា ពន្ធដែលបានស្នើឡើងនឹងមិនអនុវត្តចំពោះការនាំចូលរបស់ចិនដែលមានទឹកប្រាក់ប្រមាណ ៣០ ពាន់លានដុល្លារ ដែលកំពុងស្ថិតក្រោមការពិចារណាសម្រាប់ការកាត់បន្ថយពន្ធតាមរយៈយន្តការទ្វេភាគី ដែលគេហៅថា ជាក្រុមប្រឹក្សាពាណិជ្ជកម្មនោះទេ។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ជាយូរមកហើយថា ប្រទេសចិនបានឧបត្ថម្ភធនដល់វិស័យឧស្សាហកម្ម និងបង្ហូរទំនិញនាំចេញក្នុងតម្លៃទាបទៅកាន់ទីផ្សារពិភពលោកក្នុងបរិមាណដ៏ច្រើន រាប់ចាប់ពីដែកថែប រហូតដល់យានយន្តអគ្គិសនី និងផលិតផលប្រើថាមពលព្រះអាទិត្យ។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានបដិសេធការចោទប្រកាន់ថា ប្រទេសចិន គឺជាប្រភពនៃបហាសមត្ថភាពផលិតកម្មលើសតម្រូវការនេះ ប៉ុន្តែមិនបានគំរាមឆ្លើយតបនោះទេ។
អ្នកនាំពាក្យរូបនេះបានអះអាងថា បញ្ហាដែលគេហៅថាសមត្ថភាពផលិតកម្មឧស្សាហកម្មលើសតម្រូវការ តាមពិតទៅមិនមានពិតប្រាកដនោះទេ ហើយមិនគួរយកបញ្ហានេះ ធ្វើជាលេស ដើម្បីប្រើប្រាស់កលល្បិចនយោបាយក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ លោកក៏បានអំពាវនាវឱ្យភាគីទាំងពីររួមគ្នាអនុវត្តឱ្យបានសម្រេចនូវកិច្ចព្រមព្រៀងនានា ដែលបានធ្វើឡើងរវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក៏បានស្នើកំណត់ពិដានអត្រាពន្ធគយចំនួន ១៨% សម្រាប់ទំនិញនាំចូលពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងបង់ក្លាដែស។ ចំណែកឯទំនិញនាំចូលពីប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សហភាពអឺរ៉ុប និងស្វីស គឺស្នើកំណត់ពិដានអត្រាពន្ធគយចំនួន ១៥% ដែលក្នុងនោះរាប់បញ្ចូលទាំងប្រទេសដែលទទួលបានការអនុគ្រោះបំផុត ដែលមានស្រាប់ផងដែរ។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានឱ្យដឹងថា ប្រទេសឥណ្ឌា ដែលមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាលលោក ត្រាំ នៅឡើយ នឹងត្រូវប្រឈមនឹងអត្រាពន្ធគយ ១៧% ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ដោយជោគជ័យ ប៉ុន្តែនឹងត្រូវប្រឈមនឹងអត្រា២៥% ប្រសិនបើការចរចាបរាជ័យ។ ចំណែកប្រទេសសិង្ហបុរីវិញ នឹងទទួលបានពិដានអត្រាពន្ធគយត្រឹម ១០%៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


