ថ្ងៃសៅរ៍នេះ អ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ ទ្រង់ទ្រាយធំ
BREAKING៖ យោងតាមការចុះផ្សាយ របស់សារព័ត៌មានបរទេស ជាច្រើន រួមមាន CNN ជាដើម បានឲ្យដឹងថា អ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ទ្រង់ទ្រាយធំ ។ ហើយ ការវាយប្រហារដំបូងក្បែរការិយាល័យមេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងរដ្ឋធានីតេអេរ៉ង់។
ភ្លាមៗនេះ នៅមិនទាន់មានឃើញ មានការឆ្លើយតបពីអ៊ីរ៉ង់ នៅឡើយទេ ។ សារព័ត៌មានបរទេសផ្សាយថា អ៊ីរ៉ង់ រាយការណ៍ថា ការវាយប្រហារនេះ មានអាមេរិក ចូលរួមជាមួយគ្នា ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល លោក Israel Katz ប្រកាសថា ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហារលើអ៊ីរ៉ង់ ជាអ្វីដែលខ្លួនហៅថា “ការវាយប្រហារដើម្បីទប់ស្កាត់” នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។ ទន្ទឹមនេះ ក៏បានប្រកាសដាក់រដ្ឋ ក្នុងស្ថានភាពអាសន្នទូទាំងប្រទេស ផងដែរ ។
រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសដាក់រដ្ឋ ក្នុងស្ថានភាពអាសន្នទូទាំងប្រទេស ដោយសារតែព្រួយបារម្ភថា អ៊ីរ៉ង់ នឹងបើកការវាយប្រហារសងសឹកដោយយន្តហោះដ្រូនពិឃាត និងមីស៊ីលផ្លោង ៕


















