កិច្ចពិគ្រោះយោបល់ ស្តីពីកម្មវិធីសហប្រតិបត្តិការ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ រវាងកម្ពុជានិងស្វីស
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា និងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា (SDC) បើកការពិគ្រោះយោបល់ ពិភាក្សាលើ គោលដៅអភិវឌ្ឍន៍កម្ពុជា ក្រោមកម្មវិធីសហប្រតិបត្តិការ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ ព្រមទាំងទិសដៅនៃកិច្ចសហ- ប្រតិបត្តិការជាមួយស្វីសនាពេលអនាគត ។
វេទិការនេះដឹកនាំដោយ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោក Reto Grueninger នាយកកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រចាំកម្ពុជា (SDC) បានដឹកនាំកិច្ចពិគ្រោះយោបល់ ស្តីពីកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់ អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស ។
នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានគាំទ្រ របស់រដ្ឋាភិបាលស្វីសក្នុងវិស័យសំខាន់ៗរួមមាន សុខាភិបាល, ទេសចរណ៍, ការអភិវឌ្ឍជំនាញ, បម្រែបម្រួលអាកាសធាតុ និងភាពធន់បរិស្ថាន, អភិបាលកិច្ច, ការបោសសម្អាតមីន និងសហគ្រិនភាព នៅក្រោមកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គសម្រាប់ឆ្នាំ២០២២–២០២៦ ដែលបានបញ្ចប់ទៅដោយជោគជ័យ។
លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍នូវការពង្រីកកិច្ចសហប្រតិបត្តិការពីថ្នាក់តំបន់មេគង្គ ទៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល នៃកម្មវិធី សហប្រតិបត្តិការ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ ។ ហើយ កម្មវិធីសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើវិស័យអាទិភាព ចំនួនពីររួមមាន៖
១) សកម្មភាពក្នុងបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន
និង ២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ដោយបញ្ចូលគោលការណ៍អភិបាលកិច្ចល្អ ជាមូលបទអន្តរវិស័យ ។
អង្គប្រជុំបានបង្ហាញការគាំទ្រ ចំពោះកម្មវិធី សហប្រតិបត្តិការនេះ និងគូសបញ្ជាក់អំពីសង្គតិភាពនៃកម្មវិធីទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ៕ ប្រភព BTV អត្ថបទ៖ សុន រ៉ាឌី,






