ឃាតកបាញ់សម្លាប់ Charlie Kirk មិនទាន់ឆ្លើយមូលហេតុ..

អាមេរិក : ក្រោយ ប៉ូលិសអាមេរិក បានចាប់ឃុំខ្លួន ជនសង្ស័យ ដែលជាឃាតក បាញ់សម្លាប់ លោក Charlie Kirk រួចមក ប៉ុនែ្តប៉ូលិស មិនទាន់បញ្ជាក់ពីមូលហេតុ ដែលជំរុញឱ្យខ្មាន់កាំភ្លើងរូបនេះ ឈានដល់ការបាញ់ប្រហារនេះ នៅឡើយទេ។

យ៉ាងណា តាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន BBC ដោយដកស្រង់ប្រភពពីសមត្ថកិច្ច FBI កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ Tyler Robinson អាយុ ២២ឆ្នាំ ជាអ្នករស់នៅរដ្ឋ Utah សហរដ្ឋអាមេរិក។

ជនសង្ស័យ Robinson ត្រូវបានប៉ូលិស ចាប់ខ្លួនក្នុងតំបន់ទីក្រុងវ៉ាស៊ីនតោន នៃរដ្ឋ Utah បន្ទាប់ពីខ្មាន់កាំភ្លើងរូបនេះ សារភាពប្រាប់គ្រួសារថា គាត់ជាអ្នកបាញ់សម្លាប់ Charlie Kirk ពិតមែន ៕

អត្ថបទដែលជាប់ទាក់ទង