ថ្ងៃអាទិត្យនេះ មានពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ សម្រុកចេញពីថៃ ចូលកម្ពុជាវិញ តាមច្រកព្រំដែនដូង ខេត្តបាត់ដំបង..

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាណ២០២៥នេះ មានពលករ​ខ្មែរ ដែល​រស់នៅនិង​ធ្វើ​ការក្នុងប្រទេស​ថៃ បាន​បន្ត​សម្រុក​វិល​ត្រលប់មក្ន​ប្រទេស​កម្ពុជាវិញ​ មានចំនួន រាប់ម៉ឺន​នាក់ តាម​ច្រក​ព្រំដែន​អន្តរជាតិ​នានា​ របស់​កម្ពុជា ជាមួយ​ប្រទេស​ថៃ ជាពិសេសច្រកទ្វារអន្តរជាតិដូង  ខេត្តបាត់ដំបង ដើម្បី​ភាសខ្លួន​ ចេញពី​សិកសង្គ្រាម​ ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ថៃ។

ប្រភព​ព័ត៌មានពី​ ប៉ុស្ដិ៍​នគរបាល​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បានឱ្យដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា នេះ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ វិល​មក​ពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​នេះ​ ប្រមាណ ១០ម៉ឺន​នាក់ គិត​ត្រឹម​ម៉ោង ១២​ថ្ងៃ​ត្រង់ថ្ងៃនេះ។

ចំណែក សារព័ត៌មាន​ក្នុង​ស្រុកជាច្រើនស្ថាប័ន ក៏បាន​ចុះផ្សាយថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដានេះ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជាវិញ​ តាម​ច្រក​ទ្វារដូង មានប្រមាណ ១០​ម៉ឺន​នាក់។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៥ ក៏មានពលករ​ខ្នែរ វិល​ពី​ប្រទេស​ថៃ តាម​ច្រក​ដូងនេះ​ មាន​ប្រមាណ ៦ម៉ឺន ៥​ពាន់​នាក់។

ដោយឡែក នៅច្រក​ព្រំដែន​អន្តរជាតិ​ផ្សេង​ៗទៀត​ ក្នុង​ខេត្ត​ជាប់​ព្រំដែន​ ជា​មួយ​ថៃ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ សម្រុក​វិលត្រលប់​មក​កម្ពុជា វិញ​ដែររួមមាន ៖ ច្រក​ចាំយាម ក្នុង​ខេត្ត​កោះកុង, ច្រក​ព្រំ ក្នុង​ខេត្ត​ប៉ៃលិន និង ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ ជា​ដើម។ យ៉ាងណា នៅ​មិន​ទាន់​មាន​តួលេខ​ផ្លូវ​ការ​ជាក់លាក់​ណា​មួយ​ពីអាធរ បង្ហាញ​ឱ្យដឹងច្បាស់នៅ​ឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង