សមត្ថកិច្ចចាប់រថយន្ត១គ្រឿង ដឹកសាច់បង្កកជិត៤តោន នាំចូលពីវៀតណាម

ខេត្តកំពង់ចាម ៖ ក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កក ចំនួន ៣៧៩៨ គីឡូក្រាម។

 

 

សាច់សត្វបង្កកទាំងនោះ ត្រូវកម្លាំងជំនាញ ស្ទាក់ចាប់បាន កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ រួមមាន ៖ ស្បែកជ្រូក, ជេីងជ្រូក ចំនួន១៨៧កេស ស្មើ ២២៤៨គីឡូក្រាម និងហតដកសាច់មាន់ចំនួន ៣១បាវ ស្មើ ១៥៥០គីឡូក្រាម។

រថយន្តខាងលើ បានដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែកចាយ នៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

បច្ចុប្បន្នក្រុមការងារជបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង