រដ្ឋបាលក្រុងព្រះសីហនុ ចុះជួសជុលកម្រាលក្រានីត ខូចបែកបាក់តាមវិថីឯករាជ្យ
ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋ និងអាជីវករនៅបណ្ដោយផ្លូវលេខ១០០ (វិថីឯករាជ្យ) បានចូលរួមតាមការណែនាំ របស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ ក្នុងការជួសជុលកម្រាលក្រានីត ដែលមានការខូចខាត បែកបាក់ នៅខាងមុខផ្ទះ និងទីតាំងអាជីវកម្ម របស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងទីក្រុង។
លោកអភិបាលក្រុងព្រះសីហនុ ក៏សូមអំពាវនាវឲ្យ ប្រជាពលរដ្ឋ និងអាជីវករ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ចូលរួមថែរក្សាកម្រាលក្រានីត និងការ៉ូឡា និងចូលរួមជួសជុលកម្រាលក្រានីត ឬការ៉ូឡា ដែលមានការខូចខាត ឬបែកបាក់ នៅខាងមុខផ្ទះ ឬទីតាំងអាជីវកម្ម របស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុងទាំងអស់គ្នា៕