ស្ពានលេខ២៨ តាមផ្លូវជាតិលេខ១០ ខេត្តពោធិ៍សាត់ ជាស្ពានខ្ពស់ជាងគេ នៅកម្ពុជា
រាជធានីភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេ នៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ស្ថិតនៅខេត្តពោធិ៍សាត់ មានកម្ពស់ ៩០ម៉ែត្រ មានប្រវែងតួស្ពានសរុប ៥៣៧ម៉ែត្រ និងទទឹង ១០ម៉ែត្រ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបើកឲ្យប្រជាពលរដ្ឋ ជាឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។
ការបើកឲ្យ ប្រជាពលរដ្ឋ ឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០% ដូច្នេះប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វព្រៃព្រឹក្សាខៀវស្រងាត់ ត្រជាក់ភ្នែកឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ដ៏ត្រជាក់ស្រេប៕