កម្មករបេះស្វាយចំនួន ១៦នាក់ បានស្លាប់និងរងរបួស ដោយក្រឡាប់គោយន្តកន្ត្រៃ

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ គោយន្តកន្ត្រៃ ដឹកកម្មករបេះស្វាយមូយគ្រឿង បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ត្រងចំណុចអូរថ្មដំរី ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ល្ងាចថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង