ការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន បន្តដូចភ្លៀងរលឹម ដើម្បីបម្រើផលប្រយោជនពលរដ្ឋ

ខេត្តត្បូងឃ្មុំ ៖ ការជួសជុល ស្តារ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្នាក់ ឃុំ-សង្កាត់ បានបន្តដូចភ្លៀងរលឹម ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងរស់នៅ ប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ជាក់ស្តែងគម្រោងអភិវឌ្ឍន៍ចំនួន ២ ក្នុងឃុំមៀន នៃស្រុកអូរាំងឱ្យត្រូវបានដាក់ឱ្យដេញថ្លៃប្រកបដោយតម្លាភាព។ មានតម្លាភាពដោយ លោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឱ្យ បានដាក់វិធានការយ៉ាងតឹងរឹងតាម សេចក្តីជូនដំណឹង របស់ក្រសួង មហាផ្ទៃ និងសេចក្តីនែនាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

នៅមុនពេលដេញថ្លៃ គេសង្កេតឃើញតំណាងក្រុមមួយចំនួនបានដើរនិយាយថ្លៃគ្នា រឿងលុយកាក់ ( លុយទឹកតែ) ដោយតំណាងក្រុមហ៊ុនខ្លះព្រមទទួល និងខ្លះមិនព្រមទទួល ជាថ្នូរនិងការមិនចូលរួមដេញថ្លៃ ដើម្បីទុកឳកាសឱ្យក្រុមហ៊ុន ដែលមានបំណងចង់បានគម្រោង ដាក់ដេញក្នុងតម្លៃមួយខ្ពស់ ហើយដកយកលុយមកចែកគ្នា តែសកម្មភាពនេះ ត្រូវបានលោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឱ្យចាត់វិធាន ដោយមិនអនុញ្ញាតិ ឱ្យធ្វើសកម្មភាពដាច់ខាត។ ក្រោយមានការប្រមាន ចាត់វិធានការផ្លូវច្បាប់ តំណាងក្រុមហ៊ុន ដែលបានចូលរួម បានដាក់សំណើរដេញថ្លៃប្រកបដោយតម្លាភាព ។ ដែលនេះបានបង្ហាញឱ្យឃើញថា វប្បធម៌យកលុយរដ្ឋមកចែកគ្នា របស់តំណាងក្រុមហ៊ុនដេញថ្លៃត្រូវបានបញ្ចប់ក្នុង ស្រុកអូរាំងឱ្យខេត្តត្បូងឃ្មុំ។

មុនបើកសំណើរដេញថ្លៃ លោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឱ្យ មានប្រសាសន៍លើកឡើងថា ក្រុមក្រុមហ៊ុនទាំងអស់ ត្រូវតែមានឯកសាផ្លូវច្បាប់គ្រប់គ្រាន់ ពិសេសត្រូវតែមានគ្រឿងចក្រ សម្រាប់អនុវត្តគម្រោងឱ្យទាន់ពេលវេលា។

ជាមួយគ្នានោះ លោកមិនគាំទ្រដាច់ខាត ចំពោះក្រុមហ៊ុនណាដែលមកបង្ករបញ្ហា បង្ករភាពរញ៉េរញ៉ៃ ដើម្បីរកថ្លៃតែ ថ្លៃស្ក នោះទេ បើតំណាងក្រុមហ៊ុនមក ក្នុងបំណងបែបនេះ លោកនឹងមិនអនុញ្ញាតិឱ្យមានវត្តមានក្នុងបរិវេណ សាលាស្រុកដាច់ខាត។

សកម្មភាពដេញថ្លៃកន្លងមកមានតំណាងក្រុមហ៊ុនមួយចំនួន មកសំកុកចាំទាមទាថ្លៃទឹកតែ ដោយខ្លះទារាប់លានរៀល ជាថ្នូនឹងការមិនដាក់សំណើរ បើក្រុមហ៊ុនមានបំណងចង់បានគម្រោង មិនព្រមតាមការទាមទារ ពួកគេ និងបង្ករភាពអនាធិបតេយ្យ ដើម្បីរំខានដល់ដំណើរការដាក់សំណើរ ខណៈពេលខ្លះក្រុមការងារលទ្ធកម្មមិនអាចទទួលយកបានក៏លើកពេលដេញថ្លៃទៅថ្ងៃក្រោយក៏មាន។ សកម្មភាព រញ៉េរញ៉ៃ បង្ករភាពអនាធិបតេយ្យនេះ ត្រូវបានក្រសួងមហាផ្ទៃចេញ សេចក្តីនែជូនដំណឹងឱ្យ អាជ្ញាធរខេត្តត្រូវតែរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ ក្នុងនោះរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានចេញសេចក្តីណែនាំបន្ថែម ជុំវិញកសររៀបចំឱ្យមានសណ្តាប់ល្អ ក្នុងពេល ដេញថ្លៃនេះផងដែរ ។

សូមជម្រាបថា គម្រោងចំនួន ២ ក្នុងឃុំមៀន ស្រុកអូរាំងឱ្យ ដែលបានបើកដាក់ឱ្យដេញថ្លៃ គឺគម្រោងស្តា រ និងជួសជុលប្រឡាយមួយកន្លែង ប្រវែង ជាង ២គីឡូម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មានជាង ២៣៥លានរៀន បានទៅលើក្រុមហ៊ុន អាវ គឹមហយ ក្នុងតម្លៃទទួលយក ៦០ លានរៀល និងគម្រោងស្ថាបនាផ្លូវបេតុងអាមេប្រវែង ០,៣ គីឡូម៉ែត្រ ក្នុងតម្លៃប៉ានស្មានជាង ១៩០លានរៀល បានទៅលើក្រុមហ៊ុន អាវ គឹមហយ ដូចគ្នា ក្នុងតម្លៃទទួលយកជាង ៦៥លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង