លោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខកម្មករ និយោជិត និងនិយោជក នៃក្រុមហ៊ុន ញូវ ស្តារ ស៊ូ
ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមកម្មករ និយោជិត និងនិយោជក នៃក្រុមហ៊ុន ញូវ ស្តារ ស៊ូ ខូអិលធីឌី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកប ដោយចីរភាព និងភាពធន់”។
នាឱកាសនោះ លោក ម៉ាង សុីណេត បានកោតសរសើ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដែលបានខិតខំទាំងកម្លាំងការចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ស្ដីពីច្បាប់ការងារ និងច្បាប់ស្ដីពីរបបសន្តិសុខសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ចុងបញ្ចប់នៃកម្មវិធី លោក ម៉ាង សុីណេត ក៏បានថតរូបជាមួយ ក្រុមកម្មករកម្មការនីរោងចក្រ ដើម្បីទុកជាអនុស្សាវរីយ៍ យ៉ាងសប្បាយរីករាយ៕