ជើងហោះហើរថ្មីមកកាន់ អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Ruili នឹងតភ្ជាប់ទីក្រុងវូស៊ី (ប្រទេសចិន) មកកាន់ខេត្តព្រះសីហនុ (ប្រទេសកម្ពុជា) ជាមួយនឹងជើងហោះហើរប្រចាំសប្តាហ៍ ជារៀងរាល់ថ្ងៃអាទិត្យ។
សូមអបអរសាទរ ក្រុមការងារ Ruili Airlines និង Cambodia Airports ចំពោះការខិតខំប្រឹងប្រែង បង្កើតសេវាកម្មហោះហើរថ្មី នៅពេលនេះ។
ចំពោះកាលវិភាគហោះហើរ រួមមាន៖
DR5031: ទីក្រុងវូស៊ី ទៅ ខេត្តព្រះសីហនុ – ចេញដំណើរ 0៧:0៥ ព្រឹក មកដល់ម៉ោង ១០:៤០ ព្រឹក
DR5032: ខេត្តព្រះសីហនុ ទៅ ទីក្រុងវូស៊ី-ចេញដំណើរ ១១:៣០ ថ្ងៃ មកដល់ម៉ោង ០៤:៤៥ រសៀល៕