គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤១នាក់ នៅកំពង់ស្ពឺ..

ខេត្តកំពង់ស្ពឺ​៖​ គ្រោះថ្នាក់ចេចរណ៍ កើតឡើងនៅ ព្រឹក​ថ្ងៃពុធទី៧ ខែឧសភា ឆ្នាំ២​០២៥​ តាមផ្លូវជា​តិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ​ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័​យ ខេត្តកំពង់ស្ពឺ ស្លាប់ម្នាក់ និងរបួស៤១នាក់។

គ្រោះថ្នាក់នេះ មានរថយន្ដ ០១គ្រឿង ម៉ាក​ HYU​ND​AI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ​ 3B:4649 ​(មានដឹ​កកម្មករ៤២នាក់) អ្នកបើកបរឈ្មោះឈឿង នាង ភេ​ទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​។

សាក្សីបញ្ជាក់ថា មុនកេីតហេតុ​ រថយន្ត​ដឹ​កកម្មករ បេីកបរលេីទិសដៅ
ស្របគ្នាជាមួយ រថយន្ដ​ FORD ចៃដន្យ​រថយន្ត​ FO​RD បាន​បត់ឆ្វេង​ដៃឆ្លងផ្លូវ​ បណ្ដាលឲ្យ​ជួបគ្រោះថ្នាក់ ខណៈ រថយន្ត​ដឹកកម្មករ​ បានរេចង្កូតគេចទៅបុក​ដេីមឈេី​ បណ្ដាលឲ្យ​ស្ត្រី៥នាក់ របួស​ធ្ងន់, របួស​ស្រាល ៣៦នាក់ (ស្រី៣០នាក់​​) និង ស្លាប់​ ស្ត្រីម្នាក់៕

អត្ថបទដែលជាប់ទាក់ទង