ការស្ទង់មតិអំពី ស្ថានភាពសេរីភាព សារព័ត៌មាននៅកម្ពុជា
រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័យ៌មាន បញ្ជាក់ថា យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជាឆ្នាំ២០២៥ អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មាន ទូទាំងប្រទេស ដែលបានចូលរួមបានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាន នៅកម្ពុជា មានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុត»៕