សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ៣១ឆ្នាំ

រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយផ្ដន្ទាទោស ឈ្មោះស្រី ស៊ីណា ចំនួន ៣ បទល្មើស៖

១~ បទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។

២~ បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។

៣~ បទរំលោភលើលំនៅឋាន តាមមាត្រា២៩៩ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល។

សរុបទាំង ៣ សំណុំរឿងនេះ, ជនល្មើសឈ្មោះ ស្រី ស៊ីណា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ សរុបចំនួន ៣១ឆ្នាំ និងពិន័យជាប្រាក់ ៦លានរៀល។

ក្រៅពីនេះ ជនជាប់ចោទ ស្រី ស៊ីណា ត្រូវសងសំណងជំងឺចិត្ត ទៅគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិត ក្នុងម្នាក់ៗ ១លានដុល្លារអាមេរិក, ជនរងគ្រោះ ដែលរងរបួស ២​នាក់ ម្នាក់ ២០ ម៉ឺនដុល្លារអាមេរិក និងម្នាក់ទៀត ៣០ម៉ឺនដុល្លារអាមេរិក និងម្ចាស់ផ្ទះដែលត្រូវបានស្រី ស៊ីណា រំលោភលើលំនៅឋាន ចំនួន ៥ម៉ឺនដុល្លារអាមេរិក៕ ប្រភព ៖

Facebook: ព្រះខ័ន – Preah Khan

អត្ថបទដែលជាប់ទាក់ទង