ស្លាប់២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿ នៅម៉ោង ១១ និង៣៤នាទី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
ក្រោយកើតហេតុ កម្លាំងនគរបាលអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច បានចុះដល់កន្លែងកើតហេតុ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ ២នាក់ រីឯអ្នកបើកបរ រងរបួសស្រាល ៕