ក្រុមបាល់ទាត់”កម្ពុជាថ្ងៃនេះ” ខេត្តព្រះសីហនុ & ក្រុម”កោះសំពៅមាស FC” ខេត្តពោធិ៍សាត់” ជួបប្រកួតមិត្តភាព នៅតារាងវិទ្យាល័យកណ្តៀង នៅម៉ោង៣រសៀលថ្ងៃទី២២ វិច្ឆិកា
ខេត្តពោធិ៍សាត់ ៖ ជម្រាបសួរ បងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ជាទីមេត្រី!
នៅចុងសប្តាហ៍នេះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” សូមជូនដំណឹងស្តីពីការប្រកួត កីឡាបាល់ទាត់មិត្តភាព រវាងក្រុម”កម្ពុជាថ្ងៃនេះ ឬCAMDAY” ប្រចាំខេត្តព្រះសីហនុ ជាមួយ ក្រុម”កោះសំពៅមាស FC” ប្រចាំខេត្តពោធិ៍សាត់ ដើម្បីបំផុសវិស័យទេសចរណ៍ និងង្កើតមិត្តភាព នៅតាមបណ្តាខេត្តនានា ទូទាំងប្រទេសកម្ពុជា តាមរយៈការលេងកីឡា..។
ជម្រាបជូនថា នៅម៉ោង៣ រសៀលថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ចុងសប្តាហ៍នេះ នឹងមានការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមកីឡាបាល់ទាត់ “កម្ពុជាថ្ងៃនេះ ឬ CAMDAY ” និងប្រកួតមិត្តភាពជាមួយ ក្រុម “កោះសំពៅមាស FC” នៅតារាងបាល់ទាត់វិទ្យាល័យកណ្តៀង ក្នុងខេត្តពោធិ៍សាត់។
ដូចបានជម្រាបជូនខាងលើនេះ សូមគោរពអញ្ជើញសាធារណជន ពិសេសយុវជន ចូលរួមទស្សនា និងអបអរសាទរ ក្រុមកីឡាករទាំងពីរក្រុម ឱ្យបានច្រើនកុះករ..។
សូមបញ្ជាក់ថា ក្រុមកីឡាករ “CAMDAY” គឺជា ក្រុមកីឡាករមានវ័យចាស់ ប្រចាំខេត្តព្រះសីហនុ ដែលណាត់ជួបសាកថ្វីជើងគ្នា ជាមួយ ក្រុមកីឡាករ “កោះសំពៅមាស FC” ប្រចាំខេត្តពោធិ៍សាត់ នាឱកាសនេះ គឺមានគោលបំណងបង្កើតមិត្តភាពផង និងមួយផ្នែកទៀត ចង់បំផុសឱ្យយុវជនចូលរួម លេងកីឡាឱ្យបានច្រើន ដើម្បីជៀសផុតពីអំណើអប្បាយមុខផ្សេងៗ ពិសេសគ្រឿងញៀន ។ ហើយការប្រកួតនេះ ក៏ដើម្បីចូលរួមចំណែក ផ្សព្វផ្សាយវិស័យទេសចរណ៍តំបន់ឆ្នេរ សមុទ្រ នាខេត្តព្រះសីហនុ ក៏ដូចជាតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រនានា ក្នុងខេត្តពោធិ៍សាត់ ជាមួយរាជរដ្ឋាភិបាល ផងដែរ..។
(កីឡានាំមកនូវមិត្តភាព, សុខភាព និងមនុស្សធម៌..)។
កម្មវិធីនេះឧបត្ថម្ភដោយ៖ ក្រុមហ៊ុន ជី.ធី.វី.ស៊ី #GTVC #Mafiya Resort #Wonderland Resort 💞💐🫰




