គណៈប្រតិភូ​ នៃ​កិច្ច​ប្រជុំ​ប្រទេស​និយាយ​ភាសា​បារាំង​ ជាង​១០០​នាក់ ​បាន​ចំណាយ​ពេល​ពេញ១​ថ្ងៃ ដើម្បី​ធ្វើ​ទស្សន​កិច្ច​វប្បធម៌ ​នៅ​រមណីយដ្ឋាន​អង្គរ​

ខេត្តសៀមរាប ៖ ក្រុម​គណៈប្រតិភូ ​ចំនួន​ជាង ១០០​នាក់ ​នៃ​​​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ (Francophonie) បាន​ចំណាយពេល​ពេញ​១ថ្ងៃ ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ​ដើម្បី​ធ្វើ​ទស្សន​កិច្ច​ផ្នែក​វប្បធម៌ និង​បេតិកភណ្ឌ​​នៅ​​ក្នុង​រមណីយ​ដ្ឋាន​អង្គរ នា​ខេត្ត​សៀមរាប របស់​ប្រទេស​កម្ពុជា​។​ ​

គណៈ​ប្រតិភូនៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង ​បាន​ចាប់​ផ្ដើម​ទស្សនា​​​នៅ​ប្រាសាទ​អង្គរ​វត្ត​ និងប្រាសាទ​តាព្រហ្ម ក្រោយកិច្ចប្រជុំនៅរាជធានីភ្នំពេញ និង​នៅ​មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​។ គណៈប្រតិភូ​ទាំងនេះមានជាង​១០០នាក់ ​​មក​ពី ៣០​ប្រទេស ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ​កាណា​ដា​​ និង​អឺរ៉ុប។ ​​

​ក្នុង​ដំណើរ​ទស្សន​កិច្ច​វប្បធម៌ និង​បេតិ​កភណ្ឌ​ពិភព​លោក ​នៅ​​តំបន់អង្គរ ​គណៈប្រតិភូ ​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំងទាំង​នោះ ​បានបង្ហាញ​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​ អម​ជាមួយ​ក្តី​រំភើប​ ដោយ​ភាគ​ច្រើន​​នៃ​គណៈប្រតិភូ​ទាំងនោះ ​ទើប​តែ​បាន​ស្គាល់​តំបន់​អង្គរ និង​ប្រាង្គ​ប្រាសាទ​បុរាណ ដ៏​អស្ចារ្យ​​របស់​ខ្មែរ ជា​លើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​ពួក​​គេ​៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ ស៊ិន ប្រណី,រដ្ឋ ផល្លីន

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង