ព្រឹត្តិការណ៍ប្រណាំងម៉ូតូកង់បី រយៈពេល៣ថ្ងៃនៅលើកោះរ៉ុង ចាប់ពីថ្ងៃទី២០~២២ ខែវិច្ឆិកា..

ខេត្តព្រះសីហនុ ៖ វិស័យ​ឯកជន ឬប្រតិបត្តិករទេសចរណ៍មួយចំនួន បានរួមសហការណ៍គ្នាបង្កើតព្រឹត្តិការណ៍ ប្រកួតប្រណាំង ម៉ូតូកង់បី រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកជាមួយក្រសួងទេសចរណ៍ បំផុសអំពីសក្តានុពលវិស័យទេសចរណ៍តំបន់ឆ្នេរ ឬកោះនានា នៅខេត្តព្រះសីហនុ ក៏ដូចជា នៅលើកោះរ៉ុង ឱ្យបានទូលំទូលាយ ថែមមួយកំរិតទៀត។

លោក បណ្ឌិត ចាន់ សំអាន អគ្គនាយកក្រុមហ៊ុន Ryan Bizco និងជានាយកសាលាបឋមសិក្សា រីអាន ដែលជាអ្នកផ្តួចផ្តើម ដឹកនាំប្រតិបត្តិករទេសចរណ៍ នៅខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង បង្កើតកម្មវិធីប្រកួតប្រណាំង ម៉ូតូកង់បី រដូវកាលទី២នេះឡើង ផ្តល់សម្ភាសឱ្យ គេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា នេះ គោលបំណងសំខាន់ នៃការបង្កើតកម្មវិធីប្រណាំងម៉ូតូកង់បីនេះឡើង ប្រយោជន៍ដើម្បីចូលរួមចំណែក បំផុសពីសក្តានុពលវិស័យទេសចរណ៍តំបន់ឆ្នេរ ឬកោះនានា ជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ, រដ្ឋបាលក្រុងកោះរ៉ុង, ក្រសួងទេសចរណ៍ ជាពិសេសជាមួយ ប្រមុខដឹកនាំ រាជរដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជា ប្រយោជន៍ដើម្បីទាក់ទាញ កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្ត នៅខេត្តព្រះសីហនុ ឬនៅលើកោះរ៉ុង ឱ្យបានច្រើនថែមទៀតនាថ្ងៃអនាគត។

លោកបណ្ឌិត ក៏បានបញ្ជាក់ថា កម្មវិធីខាងលើនេះ ផ្តួចផ្តើមដោយ លោកស្រី Francesca និងសហការជាមួយរូបលោក ព្រមទាំងក្រុមការងារ ក៏ដូចជាក្រុមប្រតិបត្តិករមួយចំនួន មានដូច ៖
១. បណ្ឌិត ចាន់ សំអាន អគ្គនាយក ក្រុមហ៊ុន Ryan Bizco និង នាយកសាលាបឋមសិក្សា រីអាន ខេត្តព្រះសីហនុ
២. លោក តូវ ជឺហួង អគ្គនាយក សណ្ឋាគារ និងភោជនីយដ្ឋាន ឆ្នេរថ្មី ក្រុងព្រះសីហនុ
៣. លោក ឆាង តូង អគ្គនាយក ក្រុមហ៊ុន CAMBODIA ISLAND SPEED FERRY (ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង)
៤. លោក គឹម ចាន់ធា ម្ចាស់ Koh Rong Beach Bungalow (Longset Beach)
៥. លោក ឧកញ៉ា គុយ ណាត អគ្គនាយក Long Set Resort (Koh Rong Beach)
៦. លោក ម៉ាច បូរី អ្នកគ្រប់គ្រងទូទៅ Central Beach Bungalow (Koh Rong Beach)
៧. ក្រុមហ៊ុន Mad Monkey Koh Rong
៨. Barracuda Restaurant(Five Stars Restaurant) Koh Rong Beach
៩. White Beach Resort ( Best Resort on Koh Rong Beach)
១០. Tevy Resort (One of the Best Resort) Koh Rong Beach.
១១. Blue Zone and David Hostel ( Koh Rong Walking Street Community)
១២. Boat Trip (Koh Rong Super Best) សកម្មភាពស្ទូចត្រី កំសាន្ត មើលផ្កាថ្ម
១៣. លោក ឡេង ប៊ុនឡុង (CAFE WAT គីរីជលសារ កោះរ៉ុង)
១៤. លោក ចាន់ សៀងលី Life and Nature Tour (Koh Rong)
១៥. Onederz Koh Rong
១៦. Scarlet sails Resort
១៧. Royal C Resort
១៨. Beach Walk Resort
១៩. Hill Beach Resort
២០. សហគមន៍ ផ្សារឡុងសិត
២១. Mr. Bee Beach Bar (Long Set)
២២. វិរៈប៊ុនថាំ ស្ពីដ ហ្វែរី
ដែលត្រូវចូលប្រកួត ជាមួយ ម៉ូតូកង់បី របស់ Royal Sand Resort និងសហគមន៍ ម៉ូតូកង់បី Koh Rong Barang.

ទាក់ទិនបញ្ហានេះ លោក ជា ពិសិដ្ឋនរ: អភិបាលរង ក្រុងកោះរ៉ុង ឱ្យដឹងថា
ព្រឹត្តិការណ៍នេះ បង្កើតឡើងដើម្បី សាមគ្គីភាព រវាងអាជីវករខ្មែរ និង អាជីវករបរទេស ដែលកំពុងប្រកបអាជីវកម្ម នៅក្នុង​មូលដ្ឋានក្រុងកោះរ៉ុង ក្រោមការដឹកនាំ របស់ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង និងជាពិសេស ក្រោមការដឹកនាំ របស់ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលតែងតែផ្សព្វផ្សាយ អំពីសក្តានុពលនៃខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង ដល់ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ឱ្យមកវិនិយោគ និងចូលមកកម្សាន្ត នៅក្នុងខេត្តដ៏ស៊ីវិល័យ ដែលសម្បូរទៅដោយឆ្នេរខ្សាច់ស្រស់ស្អាត ជាពិសេសគឺស្នាមញញឹម នៃអ្នកកោះរ៉ុង (Koh Rong The Land Of Smiles) ។

ដូចបានជម្រាបជូននេះ សូមគោរពអញ្ជើញ សាធារណជន ពិសេសភ្ញៀវជាតិ-អន្តរជាតិ ចូលមកកម្សាន្ត និងទស្សនា ការរប្រកួតប្រណាំង ម៉ូតូកង់បី ដែលនឹងប្រព្រឹត្តឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើទឹកដីក្រុងកោះរ៉ុង ឱ្យបានច្រើនកុះករ កុំបីខាន..៕

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង