បុករនាំងផ្លូវល្បឿនលឿន ផ្ទុះឆេះរថយន្ត ស្លាប់១នាក់ និងរបួស៦នាក់
ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកបុករនាំងផ្លូវតាមផ្លូវល្បឿនលឿន បានបណ្តាលឲ្យផ្ទុះឆេះរថយន្ត និងមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៧នាក់ ។
របាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ករណី “ គ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារ “ រថយន្តបានរេចង្កូតទៅបុករនាំងទ្រូងផ្លូវ ហើយរងយន្ត ក៏ឆេះសន្ធោរសន្ធៅឡើង បណ្តាលឲ្យស្ត្រី ០១នាក់ បានស្លាប់ និងរងបួសចំនួន ០៦នាក់ (ស្រី០៤នាក់)។

គ្រោះថ្នាក់នេះ កើតឡើងនៅម៉ោង ១១ និង៥០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុច Km34+300 ស្ថិតនៅភូមិអំពេភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាក LANDCRUISER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BN-9688 បើកបរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករនាំងទ្រូងផ្លូវ រួចអស់ល្បឿនឈប់ នៅទទឹងគន្លងផ្លូវធម្មតា និងគន្លងផ្លូវអាសន្ន បណ្តាលឲ្យរថយន្តឆេះតែម្តង ។
ករណីគ្រោះថ្នាក់នេះ បានណ្តាលឲ្យរថយន្ត ម៉ាក LANDCRUISER ត្រូវភ្លើងឆេះទាំងស្រុង ។
សមត្ថកិច្ច បានសន្និដ្ឋានថា ករពីគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពី បើកបរជែង ខ្វះការប្រុងប្រយ័ត្ន ៕


















