ប្រទេសឥណ្ឌា ថ្កោលទោសថៃ ដែលបំផ្លាញរូបសំណាក អាទិទេពសាសនាហិណ្ឌូ នៅក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាល នៃប្រទេសឥណ្ឌា ចាត់ទុកអំពើរបស់ថៃ ដែលបំផ្លាញរូបសំណាក អាទិទេពសាសនាហិណ្ឌូ ថាជាទង្វើរខ្វះការគោរព ទៅដល់មនុស្សនៅគ្រប់តំបន់ ដែលគោរពបូជា អាទិទេព។

រដ្ឋាភិបាលឥណ្ឌា បន្ថែមថា អាទិទេពហិណ្ឌូ និងព្រះពុទ្ធសាសនា ត្រូវបានគោរពបូជា យ៉ាងជ្រាលជ្រៅដោយប្រជាជននៅទូទាំងតំបន់ ដែលជាផ្នែកមួយ នៃកេរដំណែលអរិយធម៌រួម របស់យើង។

រដ្ឋាភិបាលឥណ្ឌា ជំរុញជាថ្មីម្តងទៀតដល់ភាគីទាំងពីរ ឲ្យត្រឡប់ទៅរកកិច្ចសន្ទនា និងការទូត ដើម្បីបន្តសុខសន្តិភាពបន្ដទៀត និងជៀសវាងការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ និងបេតិកភណ្ឌបន្ថែមទៀត៕

 

#TruthFromCambodia #CambodiaThailandConflict #cambodianeedpeace

Screenshot
Screenshot

 

អត្ថបទដែលជាប់ទាក់ទង